[Tech News] Microsoftរៀបចំកម្មវិធីជួបជុំHacker ផ្តល់រង្វាន់4លាន
Home > Blogs > This Article
[Tech News]
Microsoftនឹងរៀបចំកម្មវិធីជួបជុំHacker
ផ្តល់ប្រាក់រង្វាន់4លានដុល្លា
Posted by Gold One Computer
Date:26/11/2024
ក្រុមហ៊ុនMicrosoftបានប្រកាសថា នឹងរៀបចំកម្មវិធីមួយឈ្មោះថា "Zero Day Quest" ដែលជាកម្មវិធីOfflineដ៏ធំមួយ ដើម្បីជួបជុំអ្នកHacker ក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកស្រាវជ្រាវជុំវិញពិភពលោក អោយស្វែងរកចំនុចចន្លោះប្រហោងសុវត្ថិភាព នៃប្រពន្ធ័Cloud ComputingនិងAI។
អ្នកគ្រប់គ្រងជាន់ខ្ពស់នៃMicrosoftលោកTom Gallagherបាននិយាយថា នេះជាកម្មវិធីជួបជុំHackerដ៏ធំបំផុតមួយ ដែលនឹងមានប្រាក់រង្វាន់សរុប4លានដុល្លាអាមេរិក។
កម្មិវិធីZero Day Questនេះបានចាប់ផ្តើមទទួលការចុះឈ្មោះហើយ អ្នកដែលមានលក្ខណៈគ្រប់គ្រាន់ នឹងមានឪកាសចូលរួមកម្មវិធីនេះដោយផ្ទាល់ នៅទីស្នាក់ការកណ្តាលរបស់Microsoft ដែលគ្រោងនឹងរៀបចំឡើងក្នុងឆ្នាំ2025។
------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community