[Tech News] NVIDIAក្លាយជាក្រុមហ៊ុនមានតម្លៃជាងគេលើលោក
Home > Blogs > This Article
[Tech News]
កើនឡើងជាង200%ក្នុងរយៈពេល១ឆ្នាំ
NVIDIAក្លាយជាក្រុមហ៊ុនមានតម្លៃជាងគេលើលោក
Posted by Gold One Computer
Date:08/11/2024
ដោយសារតែភាពជោគជ័យលើវិស័យAI NVIDIAពេលនេះបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃជាងគេក្នុងពិភពលោកផ្អែកលើមូលធនទីផ្សារ។ នេះជាលើកទី២ហើយក្នុងឆ្នាំនេះ ដែលNVIDIAបានយកឈ្នះលើAPPLE ឈរនៅលើកំពូលតារាង។
ភាគហ៊ុនរបស់Nvidiaបានកើនឡើង2.72%កាលពីដើមសប្តាហ៍នេះ ដោយធ្វើអោយតម្លៃទីផ្សារសរុបកើនទៅដល់ 3.52ពាន់ពាន់លានដុល្លា យកឈ្នះលើAPPLEដែលកើនត្រឹមតែ 0.64%។ ប៉ុន្តែគេក៏រង់ចាំមើលដែរថា តើNVIDIAអាចការពារតំណែងលេខ១នេះបានដែរឬទេ! ការពារបានយូប៉ុណ្ណា!?
គួររំលឹកដែរថា ភាគហ៊ុនរបស់NVIDIAកាលពី១ឆ្នាំមុន គឺមានត្រឹមតែប្រមាន 1.1ពាន់ពាន់លានដុល្លាប៉ុណ្ណោះ ដូច្នេះគឺកើនឡើងដល់ទៅ214%ក្នុងរយៈពេល365ថ្ងៃ។
------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community