[Tech News] AIធ្វើការល្អជាងមនុស្ស1000ដង តែមិនអាចជំនួសមនុស្សទេ
Home > Blogs > This Article
[Tech News]
លោកJensen: AIមិនអាចជំនួយមនុស្ស
តែមនុស្សដែលចេះប្រើAIអាចជំនួសការងារអ្នក
Posted by Gold One Computer
Date: 25/10/2024
CEOរបស់NVIDIAលោកJensen Huang បាននិយាយនៅក្នុងព្រឹត្តការណ៍ Nvidia AI Summitនៅប្រទេសឥណ្ឌាថា នៅក្នុងវិស័យការងារខ្លះ សមត្ថិភាពរបស់AIអាចខ្លាំងជាងមនុស្ស1000ដង តែនឹងមិនអាចជំនួសមនុស្សបាននោះទេ ហើយក៏មិនអាចធ្វើអោយល្អដូចមនុស្ស100%ដែរ។
នៅពេលសួរដល់រឿងថាតើAIអាចជំនួសការងារមនុស្សដែរឬទេ លោកJensenឆ្លើយថា "មិនអាចជាដាច់ខាត"។ គាត់បាននិយាយថា៖ AIមិនអាចជំនួយការងារមនុស្សបានទេ តែមនុស្សដែលចេះប្រើAIអាចនឹងជំនួសការងាររបស់អ្នក។
គាត់បន្តថា៖ យើងអាចធ្វើអោយការងាររលូនជាងមុនដោយប្រើប្រាស់AI ហើយថ្ងៃអនាគត មនុស្សក៏អាចប្រើAIដើម្បីសំរេចការងារជំនួសបានដោយស្វ័យប្រវត្តិ។
លោកJensenធ្លាប់បានលើកឡើងថា លោកចង់អោយក្រុមហ៊ុនNvidiaមានជំនួយការAI មួយរយលានកន្លែង បូករួមជាមួយនឹងបុគ្គលិក5ម៉ឺននាក់ ដើម្បីលើកតំកើនផលិតភាពរបស់ក្រុមហ៊ុន។
------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community