[Tech News] អ្នកប្រើXbox Game Passនៅជប៉ុនកើន4ដង - Gold One Computer
CONTACT010-909-500

[Tech News] អ្នកប្រើXbox Game Passនៅជប៉ុនកើន4ដង

Home > Blogs > This Article

 

[Tech News] អ្នកប្រើXbox Game Passនៅជប៉ុនកើន4ដង

[Tech News]

PC Gaming ក្នុងប្រទេសជប៉ុនកំពុងពេញនិយម អ្នកប្រើXbox Game Passកើនឡើង4ដង

Posted by Gold One Computer
Date: 10/10/2024

ទីផ្សារហ្គេមកុំព្យូទ័រ(PC Gaming) របស់ប្រទេសជប៉ុនបានកើនឡើងជិត3ដងក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ។ ដោយផ្តល់ឱ្យក្រុមហ៊ុន Microsoft នូវឱកាសពិសេសមួយដើម្បីពង្រីកសេវាកម្ម PC Game Pass របស់ខ្លួន។ Xbox Game Passគឺជាផលិតផលដ៏សំខាន់មួយរបស់Xbox ដែលជាសេវាកម្មអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង់ថ្លៃជាប្រចាំខែ ដើម្បីចូលលេងហ្គេមជាច្រើនប្រភេទ។ សំរាប់អ្នកប្រប្រាស់ក្នុងប្រទេសជប៉ុន ភាគច្រើនគេចូលចិត្តចំណាយលុយទិញGame ជាជាងការបង់ថ្លៃសេវាប្រចាំខែ ដែលខុសពីតំបន់ផ្សេងៗទៀត។ ប៉ុន្តែ ដោយសារXbox Game Pass មានភាពទាក់ទាញ ជាមួយនឹងជម្រើសហ្គេមល្បីៗ ព្រមទាំងតម្លៃល្អ ដើម្បីបញ្ចុះបញ្ចូលអ្នកលេងហ្គេម ក្នុងប្រទេសជប៉ុនមួយចំនួនឱ្យងាកមកសេវាកម្មរបស់ខ្លួនវិញ។ នាយកប្រតិបត្តិ Game Xbox លោក Phil Spencer បាននិយាយនៅក្នុង Tokyo Game Show 2024 ថា អតិថិជនរបស់ Xbox Game Pass PC នៅក្នុងប្រទេសជប៉ុនបានកើនឡើង4ដង នៅក្នុងឆ្នាំ2023 កន្លងមក ហើយក៏នឹងត្រៀមបង្កើនឥទ្ធិពលនៅតាមតំបន់អាស៊ីមួយចំនួនផ្សេងទៀតក្រៅពីប្រទេសជប៉ុន ។

------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community