[Tech News] Jensen Huangមានទ្រព្យសម្បត្តិច្រើនជាងIntelទាំងមូល - Gold One Computer
CONTACT010-909-500

[Tech News] Jensen Huangមានទ្រព្យសម្បត្តិច្រើនជាងIntelទាំងមូល

Home > Blogs > This Article

 

[Tech News] Jensen Huangមានទ្រព្យសម្បត្តិច្រើនជាងIntelទាំងមូល

[Tech News]

Nvidiaឡើងកូត Intelធ្លាក់ខ្លួន Jensen Huangមានទ្រព្យសម្បត្តិច្រើនជាងIntelទាំងមូល

Posted by Gold One Computer
Date: 10/10/2024

ក្រុមហ៊ុនNvidiaកំពុងតែឡើងកូតខ្លាំង ខណៈIntelកំពុងតែជួបវិបត្តិធ្ងន់ធ្ងរ ធ្វើអោយតំលៃទីផ្សាររបស់ក្រុមហ៊ុនទាំង២ខុសគ្នាយ៉ាងខ្លាំង។ បច្ចុប្បន្ន Intelមានតំលៃទីផ្សារប្រមាណ97ពាន់លាន រីឯNvidiaមានតំលៃ3.6ពាន់ពាន់លាន ដែលធ្វើអោយទ្រព្យសម្បត្តិរបស់លោកJensen Huang, CEO Nvidiaក៏កើនឡើងតាមហ្នឹងដែរ ដែលមានតំលៃ109ពាន់លានដុល្លា ច្រើនជាងតំលៃរបស់ក្រុមហ៊ុនIntelទាំងមូលទៅទៀត។ កាលពីប៉ុន្មានសប្តាហ៍មុន មានពត៌មានផ្សាយថា Qualcommចង់ទិញក្រុមហ៊ុនIntel។ តាំងពីពេលនោះមក ពាក្យចរចាមអារាមកាន់តែច្រើនត្រូវបានគេផ្សព្វផ្សាយ៖ តើAppleនឹងទិញ Intel? ចុះMicrosoft? ទេ! Intel មិនមែនសំរាប់លក់ទេ! តែបើលោកJensen HuangទិញយកIntelក៏ជាគំនិតល្អមួយដែរ! Nvidiaធ្លាប់ចង់ទិញក្រុមហ៊ុនARM ចុះបើទិញIntelមិនល្អ!? យោងតាមតារាងForbes លោកJensen Huangគឺជាសេដ្ឋីលំដាប់ទី11ក្នុងពិភពលោក ឈរលើតារាងខ្ពស់ជាងលោកBill Gatesទៅទៀត។ តែទោះបីជាយ៉ាងណា ទ្រព្យសម្បត្តិរបស់លោកJensenគឺមានទំនាក់ទំនងជាមួយនឹងតំលៃភាគហ៊ុនរបស់Nvidia អញ្ចឹងគឺអាចកើនឡើងខ្លាំង តែបើចុះក៏ចុះលឿនទៅតាមតំលៃទីផ្សារភាគហ៊ុនដែរ។

------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community