[Tech News] Elon Muskជួយអោយអ្នកពិការភ្នែកមើលឃើញឡើងវិញ
Home > Blogs > This Article
[Tech News]
លោកElon Muskកំពុងបង្កើតឧបករណ៍ថ្មី
អ្នកពិការភ្នែកមានសង្ឃឹមមើលឃើញឡើងវិញ
Posted by Gold One Computer
Date: 25/09/2024
លោកElon Muskបានបង្ហោះនៅលើបណ្តាញសង្គមXកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនNeuralinkរបស់លោក កំពុងតែធ្វើការពិសោធន៍ទៅលើឧបករណ៍ថ្មីមួយឈ្មោះថា Blindsight ដែលអាចជួយអោយមនុស្សពិការភ្នែកអាចមើលឃើញឡើងវិញ។
ក្រុមហ៊ុនNeuralinkបានប្រកាសកាលថា ការពិសោធដើម្បីអោយមនុស្សពិការភ្នែកមើលឃើញឡើងវិញ ត្រូវបានមន្ទីFDAរបស់អាមេរិកវាយតំលៃថា"មានរបកគំហើញគួរអោយកត់សំគាល់"(Breakthrough Designation)។ នេះមានន័យថា ការពិសោធន៍នោះមានការវិវត្តន៍ល្អនិងមានប្រសិទ្ធភាពខ្ពស់ ហើយFDAអាចនឹងចូលរួមសហការដើម្បីអោយផលិតផលនោះអាចនឹងឆាប់បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារ។
ប៉ុន្តែស្ថាប័នទាំង២មិនទាន់បានបញ្ជាក់បន្ថែមអំពីពេលវេលាជាក់លាក់នោះទេ។
ក្រុមហ៊ុនNeuralinkត្រូវបានបង្កើតដោយលោកElon Muskកាលពីឆ្នាំ2016 គោលដៅរបស់ក្រុមហ៊ុននោះ គឺបង្កើតឧបករណ៍ Brain-computer Interface ហើយវះកាត់បញ្ចូលទៅក្នុងខួរក្បាលរបស់មនុស្ស ដែលធ្វើអោយមនុស្សពិការអាចមានសមត្ថិភាពធ្វើចលនា និយាយ និងមើលឃើញឡើងវិញ។
កាលពីដើមឆ្នាំនេះ Neuralinkបានបង្ហាញតាមរយៈការLiveនៅលើបណ្តាញសង្គម ដោយបង្ហាញអំពីមនុស្សពិការម្នាក់អាចលេងហ្គេម និងលេងអ៊ុកបាន។ ក្រោយមកនៅដើមខែ៨ ក៏បានប្រកាសអំពីការពិសោធន៍ដោយជោគជ័យទៅលើមនុស្សទី២ ដែលបានវះកាត់បញ្ចូលឧបករណ៍ខាងលើទៅក្នុងខ្លួនមនុស្សពិការដៃជើងទាំងសងខាងម្នាក់ ហើយពេលនេះ គាត់អាចប្រើប្រាស់កុំព្យូទ័របាន។
------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community