[Tech News] QUALCOMM ចង់ទិញ INTEL
Home > Blogs > This Article
[Tech News]
ធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹង!?
QUALCOMM ចង់ទិញ INTEL
Posted by Gold One Computer
Date: 25/09/2024
៣ឆ្នាំមុន ក្រុមហ៊ុនIntelមានតំលៃភាគហ៊ុនស្មើរនឹងពេលនេះគុណនឹង២ កាលណោះCEOលោកGelsingerបានស្វែងរកគោលដៅដើម្បីទិញភាគហ៊ុនទៀតផង តែឥឡូវនេះ Intelបែរជាធ្លាក់ខ្លួនក្លាយជាគោលដៅក្នុងការទិញរបស់គេទៅវិញ បង្ហាញអោយឃើញពីកំហុសនៃយុទ្ធសាស្រ្តទីផ្សារ ធ្វើអោយក្រុមហ៊ុនយក្សខាងផលិតChipនេះជួបឧប្បសកធំបំផុតក្នុងប្រវត្តិសាស្រ្តក្រុមហ៊ុនជាង56ឆ្នាំមកនេះ។
យោងតាមThe Wallstreet Journal ក្រុមហ៊ុនQualcommបានដាក់សំណើរទៅIntelដើម្បីធ្វើការទិញភាគហ៊ុន តែមិនទាន់មានពត៌មានច្បាស់ការបន្ថែមនោះទេ។
បញ្ហារបស់Intelបានចាប់ផ្តើមតាំងពីមុនពេលលោកGelsingerឡើងកាន់តំណែងCEO ដែលបរជ័យក្នុងការបង្កើតChipថ្មី ក្រោយមកIntelបានដើរតាមយុទ្ធសាស្ត្រដែលចំណាយដើមទុនច្រើន ថែមទាំងបានខកឪកាសជាមួយនឹងវិស័យAI ធ្វើអោយតំរូវការទីផ្សារងាកទៅរកNVIDIA ទើបជួបស្ថានការណ៍ដូចសព្វថ្ងៃនេះ។
មានបទវិភាគបាននិយាយថា ក្រុមហ៊ុនIntelនៅមានឪកាសងើបឡើងវិញបាន តែពិបាកក្នុងការធ្វើអោយខ្លាំងដូចមុន។ គិតត្រឹមពាក់កណ្តាលខែកញ្ញានេះ ភាគហ៊ុនIntelធ្លាក់ចុះជិត70% ធៀបនឹងដើមឆ្នាំ2020 ខណៈNVIDIAកើនឡើងជាងមុន18ដង។
------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community