[Tech News] AMDគ្មានគំរោងផលិតHigh-end GPU - Gold One Computer
CONTACT010-909-500

[Tech News] AMDគ្មានគំរោងផលិតHigh-end GPU

Home > Blogs > This Article

 

[Tech News] AMDគ្មានគំរោងផលិតHigh-end GPU

[Tech News]

ផ្តោតខ្លួនលើវិស័យAI និងGPUកំរិតទាប AMDគ្មានគំរោងផលិតHigh-end GPU

Posted by Gold One Computer
Date: 23/09/2024

ក្រុមហ៊ុនAMD បានប្រកាសអំពីយុទ្ធសាស្ត្រទីផ្សារថ្មី​ ដោយផ្តោតសំខាន់លើការផលិតChip បំរើអោយវិស័យAI ជាជាងGaming GPU កំរិតខ្ពស់។ AMD នឹងបញ្ចូលគ្នារវាងផ្នែកData Center និងGaming ទៅជា "UDNA Platform"តែមួយ ដើម្បីបំរើអោយវិស័យAI។ ប្រធានផ្នែកComputing and Graphic លោកJack Huynhបាននិយាយថា ទិសដៅសំខាន់របស់AMDពេលនេះ គឺដណ្តើមចំណែកទីផ្សារGaming GPUប្រភេទកំរិតទាប ជាជាងប្រកួតប្រជែងក្នុងទីផ្សារHigh-end GPU។ ដោយសារNvidiaមានចំណែកទីផ្សារខ្ពស់ អញ្ចឹងអ្នកផលិត​(Developer)ក៏ច្រើនតែចង់ទៅក្រុមហ៊ុនធំដែរ ដូច្នេះAMDត្រូវធ្វើយ៉ាងណាពង្រីកខ្លួនដោយការលក់អោយបានច្រើន ដើម្បីជាការទាក់ទាញធនធានមនុស្សអោយចូលរួមជាមួយខ្លួន។ AMDមានភាពលេចធ្លោខ្លាំងនៅក្នុងផ្នែកAI Data Center ដោយសារEPYC CPUរបស់ខ្លួន ដូច្នេះAMDអាចនឹងអភិវឌ្ឍន៍ខ្លួនកាន់តែខ្លាំងជាមួយនឹងការផលិតAI GPUកំរិតខ្ពស់។ ខាងលើនេះអាចជាដំណឹងមិនសូវល្អមួយសំរាប់អ្នកប្រើប្រាស់។ ប្រសិនបើមិនមានAMDប្រកួតប្រជែងជាមួយនឹងNVIDIAក្នុងប្រភេទGPUកំរិតខ្ពស់នោះទេ អញ្ចឹងNVIDIAអាចនឹងកំណត់តំលៃតាមតែចិត្ត ជាពិសេសសំរាប់GPUជំនាន់ថ្មី RTX5000-Seriesដែលគេរំពឹងថានឹងប្រកាសនាពេលដ៏ខ្លីខាងមុខនេះ។

------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community