[Tech News] Dell នឹងកាត់បន្ថយបុគ្គលិកបន្ថែមក្នុងឆ្នាំនេះ
Home > Blogs > This Article
[Tech News]
ការលក់មិនសូវល្អ ទាបជាងការគ្រោងទុក
Dell នឹងកាត់បន្ថយបុគ្គលិកបន្ថែមក្នុងឆ្នាំនេះ
Posted by Gold One Computer
Date: 13/09/2024
យោងតាមសារពត៌មាន IT Home ក្រុមហ៊ុនDellនឹងមានការកាត់បន្ថយបុគ្គលិកបន្ថែមក្នុងឆ្នាំនេះ ដើម្បីកាត់បន្ថយការចំណាយ។ Dellបាននិយាយថា ដោយសារមានការរៀបចំមុខដំណែងនាៗក្នុងក្រុមហ៊ុនឡើងវិញធ្វើអោយចំនួនបុគ្គលិកសរុបនឹងត្រូវបានកាត់បន្ថយ នៅមុនខែ២ ឆ្នាំ២០២៥។
កាលពីខែ6ឆ្នាំនេះ Dellបានកាត់បន្ថយបុគ្គលិកផ្នែកលក់របស់ខ្លួន ហើយនៅក្នុងរបាយការណ៍ហេរញ្ញវត្ថុប្រចាំត្រីមាស បានកត់ត្រានូវប្រាក់សំណងសរុបចំនួន328លានដុល្លា។ តែមិនបានប្រកាសថាចំនួនបុគ្គលិកប៉ុន្មាននាក់ដែលបានប៉ះពាល់នោះទេ។
Dellបានលើកឡើងក្នុងរបាយការណ៍មួយថា ក្រុមហ៊ុននៅតែបន្តវិធានការគ្រប់គ្រងថ្លៃដើម ហើយនឹងកាត់បន្ថយចំណាយណាដែលមិនចាំបាច់ដើម្បីដើរតាមគំរោងការផ្លាស់ប្តូយុទ្ធសាស្រ្តទីផ្សារ។
ប៉ុន្តែក្រុមហ៊ុនDellមិនបានលើកឡើងលំអិតនោះទេ។
យោងតាមរបាយណ៍ដែលDellបានប្រកាសកាលពីថ្ងៃទី30 ខែ8 ត្រីមាសទី២ឆ្នាំនេះ ក្រុមហ៊ុនDellរកបានប្រាក់ចំណូលសរុប12.4ពានលានដុល្លា ទាបជាងឆ្នាំមុន4% ក្នុងនោះការលក់កុំព្យូទ័រផ្នែកCommercialរក្សាដដែល
តែផ្នែកComsumerធ្លាក់ចុះ22%ធៀបនឹងឆ្នាំមុន។ Dellក៏កំពុងតែផ្តោតលក់ការលក់ម៉ាស៊ីនServerបំរើអោយវិស័យAIផងដែរ។
------