[Tech News] NVIDIAរងការសើបអង្គេតអំពីច្បាប់ប្រឆាំងការផ្តាច់មុខ
Home > Blogs > This Article
[Tech News] ភាគហ៊ុនNVIDIAធ្លាក់ចុះ9% ក្រោយរងការសើបអង្គេតអំពីច្បាប់ប្រឆាំងការផ្តាច់មុខ
Posted by Gold One Computer
Date: 04/09/2024
យោងតាមសារពត៌មានBloombergកាលពីថ្ងៃទី3 កញ្ញា តុលាការអាមេរិកបានចេញលិខិតកោះហៅទៅដល់Nvidia ដែលជាក្រុមហ៊ុននាំមុខគេនៅវិស័យAI ដើម្បីសើបអង្គេតថាតើNvidia បានល្មើសស្តីពីច្បាប់ប្រឆាំងការផ្តាច់មុខឬយ៉ាងណា។
ការសើបអង្គេតនោះរួមមាន ថាតើNvidiaមានបានបង្កើនផលវិបាកទៅដល់អតិថិជនក្នុងការជ្រើសរើសផលិតផលរបស់ក្រុមហ៊ុនផ្សេងដែរឬទេ? ថាតើNvidiaមានបានពិន័យទៅដល់អតិថិជនដែលមិនបានប្រើប្រាស់Chip AIរបស់ខ្លួនតែមួយគត់ដែរទេ?
កាលពីប៉ុន្មានខែមុន Nvidiaធ្លាប់បានវ៉ាដាច់ក្រុមហ៊ុនMicrosoft ក្នុងតារាងក្រុមហ៊ុនដែលមានតំលៃបំផុតក្នុងលោក តែឥឡូវនេះបានធ្លាក់មកលេខ៣ តាមពីក្រោយMicrosoftនិងApple។ ហើយក្រោយការលេចលឺនូវពត៌មានខាងលើ ភាគហ៊ុនរបស់Nvidiaបានធ្លាក់ចុះជាង9% ថយចុះដល់ទៅ279ពាន់លានក្នុងរយៈពេល១ថ្ងៃ។