[Tech News] Bill Gate ប្រើAIជំនួយដើម្បីបង្ក្រាបមូស - Gold One Computer
CONTACT010-909-500

[Tech News] Bill Gate ប្រើAIជំនួយដើម្បីបង្ក្រាបមូស

Home > Blogs > This Article

 

[Tech News] Bill Gate ប្រើAIជំនួយដើម្បីបង្ក្រាបមូស

[Tech News] លោកBill Gate ប្រើAI ជំនួយដើម្បីបង្ក្រាបមូស

Posted by Gold One Computer
Date: 30/08/024

លោកBill Gate បានបង្កើតAPP ថ្មី ដើម្បីចូលរួមបង្ក្រាបមូស គ្រាន់តែថតរូប១ប៉ុស្ត ដឹងថាមូសនោះប្រភេទអ្វី ញីឬឈ្មោល ធ្លាប់បានជញ្ជក់ឈាមអត់ ហើយថ្ងៃអនាគត អាចនឹងដឹងថាវាមានផ្ទុកមេរោគគ្រុណឈាមឬអត់ទៀត

ថ្មីៗនេះ លោកBill Gate បានបង្ហោះអត្ថបទBlog មួយនៅលើគេហទំព័រ GatesNotes របស់លោក ហើយបានរៀបរាប់អំពីដំណើរការនៃវាកិច្ចការចំបងមួយរបស់មូលនិធិ Gates Foundation គឺការកម្ចាត់សត្វមូស ដែលជាប្រភពនៃមេរោគដែលសំលាប់មនុស្ស៦០ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

ចំណុចសំខាន់នៃអត្ថបទនោះ គឺបានបង្ហាញអំពីការបង្កើតថ្មីនៃAPPមួយ ដែលមានឈ្មោះថា VectorCam។ តាមរយៈការប្រើប្រាស់នៅទូរសព្ទ័Smart Phone និងLensដែលមានតំលៃទាប យើងគ្រាន់តែថតរូបមូសមួយប៉ុស្ត នោះAppនោះនឹងវិភាគដឹងថាមូសនោះពូជអ្វី ញីឬឈ្មោល បើញីថាតើថ្មីៗនេះធ្លាប់បានជញ្ជក់ឈាមទេ ឬមានពងទេ។ ហើយទៅថ្ងៃអនាគត APPនេះនឹងអាចវិភាគដឹងថាវាជាប្រភេទអាចផ្ទុកមេរោគគ្រុនឈាម ឬZikaឬអត់។

VictorCamត្រូវបានបង្កើតឡើងដោយក្រុមការងារ Dr. Soumya Acharya នៅសកលវិទ្យាល័យ Johns Hopkins ដោយគាំទ្រដោយស្ថាប័នជាច្រើន ក្នុងនោះមាន Gates Foundation របស់លោកBill Gates ដែរ។

បច្ចុប្បន្ន APP នេះត្រូវបានប្រើប្រាស់សាកល្បងនៅប្រទេស Uganda ដើម្បីអោយបុគ្គលិកសុខាភិបាលអាចប្រមូលទិន្ន័យទាក់ទងនឹងមូសបានឆាប់រហ័ស ហើយអាចដាក់ថ្នាំកម្ចាត់បានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីលើនោះ លោកBill Gateបានបញ្ជាក់ទៀតថា APPមួយទៀតដែលមានឈ្មោះថា HumBug ក៏កំពុងតែត្រូវបានបង្កើតផងដែរ វាមានសមត្ថិភាពអាចសំគាល់ពូជរបស់មូស តាមរយៈសំលេងបក់ស្លាបរបស់វា។

------
ជជែក និងចែករំលែកអំពីវិស័យកុំព្យូទ័រ ចូលរួមជាមួយយើងនៅGold One Community