[Tech News] Nvidiaនិង Apple ដណ្តើមគ្នាវិនិយោគទៅលើOpenAI
Home > Blogs > This Article
[Tech News] Nvidiaនិង Apple ដណ្តើមគ្នាវិនិយោគទៅលើOpenAI
Posted by Gold One Computer
Date: 30/08/024
យោតាមសារពត៌មានBloomberg ក្រុមហ៊ុនApple និងNvidia កំពុងតែជជែកជាមួយនឹងOpenAI ដើម្បីចូលរួមក្នុងគំរោងហិរញ្ញប្បទានវគ្គថ្មី ដែលអាចធ្វើអោយតម្លៃរបស់OpenAIកើនដល់ 100ពាន់លានដុល្លា។
គំរោងហិរញ្ញប្បទានទៅលើOpenAIវគ្គថ្មីនេះ ផ្តើមដោយក្រុមហ៊ុន Thrive Capital ហើយប្រសិនបើអ្វីៗប្រព្រឹត្តទៅរលូន មានន័យថា OpenAIនឹងមានក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតំលៃទីផ្សាធំបំផុតទាំង៣ នៅពីក្រោយខ្នង (Microsoft, Apple និងNvidia)។
បច្ចុប្បន្ន Microsoftគឺជាអ្នកវិនិយោគធំបំផុតរបស់OpenAI ដែលបានវិនិយោគទឹកប្រាក់អស់13ពាន់លានដុល្លារួចទៅហើយ។ រីឯApple ថ្មីនេះក៏បានសហការជាមួយនឹងOpenAI ដើម្បីបញ្ចូលChatGPTទៅកាន់មុខងារថ្មី Apple Intelligence។
------