[Tech News] Intelចលាចលក្នុងវិប្បត្តធំបំផុតក្នុងប្រវត្តិសាស្ត្រ
Home > Blogs > This Article
[Tech News] Intel កំពុងចលាចលជាមួយវិប្បត្តធំបំផុតក្នុងប្រវត្តិសាស្ត្រ56ឆ្នាំរបស់ខ្លួន
Posted by Gold One Computer
Date: 30/08/024
យោងតាមសារពត៌មានBloomberg ក្រុមហ៊ុនផលិតChipខ្នាតយក្ស Intel បាននឹងកំពុងសិក្សាជាមួយធនាគាវិនិយោគ ដើម្បីដោះស្រាយវិប្បតិ្តធំបំផុតរបស់ក្រុមហ៊ុន ចាប់តាំងពីពេលបង្កើតអស់រយៈពេល56ឆ្នាំមកនេះ។
Intel កំពុងតែពិចារណាទៅលើវិធីសាស្ត្រជាច្រើន រួមមានការបោះចោលនូវគំរោងមួយចំនួន និង ការបំបែកគ្នារវាងផ្នែករចនាផលិតផល និងផ្នែកផលិតកម្ម។
ធនាគាវិនិយោគ Morgan Stanley និង Goldman Sachsគឺជាដៃគូសហការយូអង្វែងរបស់Intel ពួកគេក៏បានលើកឡើងនូវយោបល់ជាច្រើនដើម្បីជួយដោះស្រាយបញ្ហារបស់Intelដែរ ក្នុងនោះរួមមានការទិញភាគហ៊ុនបញ្ចូលគ្នាផងដែរ។
កាលពីដើមខែ8នេះ Intelបានបញ្ចេញនូវរបាយការណ៍ហិរញ្ញវត្ថុដ៏អាក្រក់មួយ ធ្វើអោយតំលៃភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះដល់កំរិតទាបបំផុតមួយរាប់ចាប់ពីឆ្នាំ2013។
នៅក្នុងខែ9នេះ ក្រុមហ៊ុនIntel នឹងជួបប្រជុំក្រុមប្រឹក្សាភិបាល ដើម្បីជជែករកដំណោះស្រាយ។ តែគេរំពឹងថា នឹងមិនមានយុទ្ធសាស្រ្តធំដុំត្រូវបានដាក់ចេញនោះទេ ពោលគឺអាចនឹងចាប់ផ្តើមដោយការដោះស្រាយបញ្ហាតូចៗជាមុនសិន។
------