[Tech News] Xiaomi អាចនឹងផលិតChipផ្ទាល់ខ្លួននៅដើមឆ្នាំក្រោយ
Home > Blogs > This Article
[Tech News] Xiaomi អាចនឹងផលិតChipផ្ទាល់ខ្លួននៅដើមឆ្នាំក្រោយ
Posted by Gold One Computer
Date: 30/08/024
យោងតាមគេហទំព័រ wccftech ក្រុមហ៊ុនXiaomi អាចនឹងកំពុងស្រាវជ្រាវក្នុងការផលិតChipដោយខ្លួនឯង ហើយអាចនឹងបញ្ចេញនៅក្នុងដើមឆ្នាំ 2025។
ក្រុមហ៊ុនXiaomiធ្លាប់បានប្រកាសម្តងរួចមកហើយថាខ្លួននឹងផលិតChipដោយខ្លួនឯង តែក្រោយមកក៏បានរំសាយគំរោងការនេះទៅវិញ ដោយលើកហេតុផលថាត្រូវចំណាយច្រើនពេក។ តែឥឡូវនេះ តាមពាក្យចចាមអារាម គេនិយាយថា ក្រុមហ៊ុនចិនមួយនេះកំពុងតែសំងំស្រាវជ្រាវឡើងវិញ ហើយChipថ្មីនោះ នឹងផលិតដោយប្រើប្រាស់បច្ចេកទេស N4P របស់TSMC។
ថ្វីត្បិតតែChip ប្រភេទ4nmអាចនឹងហួសសេរីបន្តិច ដោយសារTSMCបានផលិតដល់ទំហំ3nm ហើយនឹងកំពុងតែឈ្ពោះទៅរក2nm ប៉ុន្តែវាជា4mnក៏នៅតែល្អ ហើយគេរំពឹងថា Chipថ្មីរបស់Xiaomiនេះ អាចនឹងមានសមត្ថិភាពប្រហាក់ប្រហែលនឹង Snapdragon 8 Gen 1។
------